លោក Howard Schultz គឺជានាយកនីតិប្រតិបត្តិក្រុមហ៊ុនកាហ្វេ Starbucks ដ៏ ល្បីល្បាញរបស់អាមេរិកនៅពេលបច្ចុប្បន្ន។ ក្នុងនាមជាមហាសេដ្ឋីដ៏ជោគជ័យមួយរូបនៅក្នុងមុខជំនួញមួយនេះ លោកបានលើកពាក្យមួយឃ្លាថា៖« អ្នកដឹកនាំ បើមិនដឹកនាំគេឲ្យជោគជ័យដូចខ្លួនទេ គេមិនហៅថា អ្នកដឹកនាំនោះទេ»។
លោក Howard បង្ហាញទស្សនៈថា អ្នកដឹកនាំមួយរូបដែលសម្រេចគោលដៅជោគជ័យមួយតែម្នាក់ឯងដោយមិនមានវត្តមានមនុស្សផ្សេងទៀត នោះគេមិនហៅថា អ្នកដឹកនាំទេ។ ផ្ទុយទៅវិញលោកយល់ថា នៅពេលបុគ្គលម្នាក់ដឹកនាំអ្នកដទៃហើយសម្រេចការងារនោះដោយផ្លែផ្កា ដោយនាំមកនូវជ័យជំនះរួមដល់មនុស្សផ្សេងទៀត បុគ្គលនោះទើបគេហៅថា ជាអ្នកដឹកនាំពិតប្រាកដ៕
អត្ថបទដោយៈ ស៊ុន ទិ
ប្រភព៖ bizkhmer.com
ConversionConversion EmoticonEmoticon