ចំណុចខាងក្រោមនេះគឺជាកិច្ចការដែលលោកអ្នកគួរធ្វើដើម្បីភាពជោកជ័យនៅក្នុងឆ្នាំថ្មី៖
១) គួរចំណាយពេលយ៉ាងហោចណាស់មួយម៉ោងក្នុងមួយថ្ងៃដើម្បីធ្វើផែនការងារ។ កំណត់យុទ្ធសាស្ត្រសម្រាប់ខែមករា ត្រីមាសដំបូង និងផែនការប្រចាំឆ្នាំ។
២) សរសេរកត់ត្រាចំនួនមនុស្សដែលអ្នកត្រូវទាក់ទងដើម្បីកិច្ចការអាជីវកម្មរបស់អ្នកឬដើម្បីមានប្រយោជន៍ដល់កិច្ចការអនាគតរបស់អ្នក។
៣) មុនពេលចូលឆ្នាំថ្មី ត្រូវរៀបចំឯកសាររបស់អ្នកចេញម្ដង។ ត្រូវដឹងថាឯកសារសំខាន់សម្រាប់ឆ្នាំក្រោយ ហើយឯកសារណាមិនសំខាន់មិនចាំបាច់ទុកដើម្បីធ្វើឱ្យកន្លែងធ្វើការរបស់អ្នកមានសណ្ដាប់ធ្នាប់។
៤) សុំដំបូន្មានពីអ្នករួមក្រុមការងាររបស់អ្នក៖ អ្នកណាក៏អ្នកអាចរៀនសូត្របានដែរ។ កុំខ្លាចសួរអ្នកធ្វើការងារជាមួយអ្នកពីការបំពេញការងារប្រចាំថ្ងៃរបស់អ្នក និងដំបូន្មានមួយចំនួន។
៥) ចាប់ផ្ដើមធ្វើខ្លួនជាមនុស្សចូលចិត្តអានកាសែត សារព័ត៌មានអេឡិចត្រូនិក និងអានអត្ថបទស្រាវជ្រាវ។
៦) ធ្វើផែនការបង្កើនពុទ្ធិសម្រាប់ឆ្នាំ២០១៧៖ ជ្រើសរើសកម្មវិធីបណ្ដុះបណ្ដាលបួនប្រាំ ឬច្រើនជាងនេះដើម្បីបង្កើនពុទ្ធិដែលខ្វះខាតរបស់អ្នក។
៧) សម្អាតអ៊ីមែលរបស់អ្នកចេញម្ដង។ លុបអ៊ីម៉ែលណាដែលគ្មានប្រយោជន៍ចោល ឬលុបអ៊ីមែលដែលអ្នកបានចុះឈ្មោះនៅលើគេហទំព័រផ្សេងៗ ហើយច្រើនតែផ្ញើឱ្យអ្នកអត់ប្រយោជន៍។
៨) កត់តាកំហុសទាំងឡាយដែលលោកអ្នកបានប្រព្រឹត្តឆ្នាំ២០១៦ ដើម្បីយកវាធ្វើជាមេរៀនសម្រាប់ឆ្នាំក្រោយ៕
អត្ថបទដោយ៖ ស៊ុន ទិ
ប្រភពៈ bizkhmer.com
ConversionConversion EmoticonEmoticon